អាហារពេលព្រឹក ជាអាហារសំខាន់បំផុត


ខួរ​ក្បាល​របស់​មនុស្ស​ធ្វើការ​ដោយ​ពឹង​ផ្អែក​ទៅ​លើក្លុយកូស(ជាតិស្ករ​ដែល​បាន​មក​ពី​ការធ្វើ​សំយោគ​មេតា​ប៉ូលីស​នៃអាហារ) ដែល​សំខាន់​សម្រាប់​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ​​និយាយគិត ដើរ អាន ចាប់​វត្ថុ​ផ្សេង​ៗ ជា​ដើម ។ មេតាប៉ូលីស​អាចប្រព្រឹត្តិ​ទៅ​លុះណា​តែ​មាន​ជាតិអាហារ​នៅ​ក្នុង​ក្រពះ​របស់លោក​អ្នក ។
បើ​លោក​អ្នក​ព្យាយាម​បង្អត់​អាហារ​ពេល​ព្រឹក ហើយ​រង់ចាំ​រហូតដល់​ថ្ងៃ​ត្រង់ នោះ​លោក​អ្នក​កំពុង​បង្អត់​ប្រព័ន្ធ​សរីរាង្គ​របស់​លោក​អ្នក​ក្នុង​រយះ​ពេល​ជាង​១០​ម៉ោង ហើយ​លោក​អ្នក​កំពុង​បង្ខំ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​​ធ្វើ​ការ​ដោយ​គ្មាន​អ្វី​ទ្រទ្រង់​សោះ​​ ។ ការបង្អត់​អាហារ​​ដល់​​ខួរក្បាល​របស់​លោក​អ្នក នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ចុះ​ខ្សោយ​​ក្នុង​ការ​គិត ការ​ដោះស្រាយ ការ​ចងចាំ ការ​រំលឹក​ឡើង​វិញ ។ល។ អ្នក​ខ្លះ​យល់​ច្រលំ​​ថា ការ​បង្អត់​អាហារ​ពេល​ព្រឹកនឹង​ធ្វើ​ឲ្យ​គេ​អាចសម្រក​ទំងន់ តាម​ពិត​វា​កាន់​តែ​ធ្វើ​ឲ្យ​កើន​ទំងន់​ទៅ​វិញ​ទេដោយ​វា​នឹង​ធ្វើ​ឲ្យ​ងាប់​កោសិការ​ខួរក្បាល​មួយ​ចំនួន នៅ​ពេល​ដែល​យើង​ព្យាយាម​បញ្ជារ​វា ហើយ​ជាតិ​ខ្លាញ់​នឹងកាន់​តែ​កើន​នៅក្នុង​រាង្គកាយ​របស់​លោក​អ្នក ដែលមិន​ធ្វើ​ឲ្យ​លោក​អ្នក​ស្រកទំងន់​ឡើយ ។ ហេតុ​នេះ​ហើយ អាហារ​ពេល​ព្រឹក ជា​អាហារសំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ។
(ដកស្រង់ពី 4khmerwordpress)
យ៉ាវីន






 
អាហារជំនួយស្បែក និង សក់ ក្នុងរដូវរងា
ចូលដល់រដូវរងាយើងគ្រប់គ្នាតែងបារម្ភពីរឿងស្បែកនិងសក់មាន បញ្ហា។ដូច្នេះដើម្បីសុខភាពស្បែកនិងសរសៃសក់អាហារដែលជំនួយ ផ្នែកខាងក្នុងមានសារសំខាន់ខ្លាំងណាស់សម្រាប់រដូវរងា
បែបនេះ។ ដូច្នេះសូមងាកមកទទួលទានអាហារតាមការណែនាំដូចតទៅនេះ ៖
  អាហារដែលឱ្យរាងកាយតុល្យភាព : មានដូចជា បន្លែ ផ្លែឈើ ធញ្ញជាតិមិនខាត់ស និង សណ្ដែក។
 បន្លែផ្លែឈើស្រស់ពណ៌ទឹកក្រូច : ដោយសារតែបន្លែផ្លែឈើទាំងនោះមាន បេតាខារ៉ូទីនដែលជាសារធាតុអង់ទីអុកស៊ីដង់ខ្ពស់ ជួយស្បែក និង សរសៃសក់ឱ្យរឹង មាំ។  អាហារដែលមានអាស៊ីដខ្លាញ់អូមេហ្គា-៣
 ធ្វើឱ្យសុខភាពស្បែកល្អ ដូចជា ទទួលទានត្រីមួយសប្ដាហ៍ពីរដង ដោយសង្កត់ធ្ងន់ ទៅលើត្រីសមុទ្រ។
 ប្រេងគុណភាពល្អ : ដូចជា ប្រេងអូលូវប្រេងហ្វ្លិចស៊ីដ (Flaxssed Oil) ជួយស្បែក និង ស្បែកក្បាលឱ្យមានសំណើម។ ត្រូវចៀសវាងអាហារចៀនដោយខ្លាញ់ដែលឆ្លង់ កាត់វិធីសាំញ៉ាំក្នុងការចម្រាញ់។
 អាហារដែលមានស៊ុលផួរ : ដូចជា ខ្ទឹមស ខ្ទឹមបារាំង អាហារទាំងអស់នេះជួយឱ្យ ស្បែកម៉ត់រលីងល្អ។
 អាហារដែលសម្បូរទៅដោយវីតាមីន E : ដូចជាចុងស្រូវសាលី ល្ងខ្មៅល្ងសការពារ កោសិកាមិនឱ្យត្រូវបំផ្លាញ និង ជួយភ្ជាប់ស្បែក បន្ថែមសំណើមឱ្យស្បែកក្បាលនិង សរសៃសក់៕
             ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
             ឆ្នាំទី ១៦ លេខ ៤៨២ ១-១០ កុម្ភៈ ២០១០




វិធីបរិភោគបន្លែស្រស់ វិធីបរិភោគបន្លែស្រស់
 បន្លែគឺជាអាហារចំប៉នសុខភាពមួយដែលមនុស្សគ្រប់រូបគួរតែ ទទួលទានឲ្យបានរៀងរាល់ថ្ងៃ ដោយទទួលទានទាំងបន្លែឆៅ និង បន្លែឆ្អិន។
       ហេតុផលដែលយើងគួរតែទទួលទានបន្លែឲបានជាប្រចាំនោះ ព្រោះថា បន្លែជាប្រភព អាហារម្យ៉ាងដែលសម្បូរទៅដោយវីតាមីន និង រ៉ែធាតុផ្សេងៗ ដែលចាំបាច់ចំពោះការលូត លាស់និងបំពេញមុខងារក្នុងការរក្សាតុស្យភាពនៃរាងកាយ ធ្វើឲប្រព័ន្ធបញ្ចេញចោលដំណើរ ការបានល្អ ។
       បន្លែមានអត្ថប្រយោជន៍ចំពោះរាងកាយខ្លាំងណាស់ ពេលណាយើងទទួលទានវាស្រស់ៗ ព្រោះថា វានៅរក្សាគុណតម្លៃខាងអាហារខ្ពស់ ដោយយើងអាចយកមកធ្វើអាហារ និងគៀប ច្របាច់ធ្វើជាទឹកអង់ហ្ស៊ីម ។
      -កាលណាយើងយកបន្លែស្រស់ទៅធ្វើអាហារ
       ដើម្បីរក្សាគុណតម្លៃបន្លែឲនៅវីតាមីនច្រើនប្រសិនបើយើងត្រូវយកវាមកចម្អិនឲ្យឆ្អិន យើងគួរតែប្រើពេលក្នុងការចម្អិនឲតិចបំផុត។ បន្លែដែលត្រៀមទុកចម្អិនអាហារនោះគួរតែ លាងសម្អាតសិនមុនយកមកហាន់ ហើយមិនគួរហាន់បន្លែឲតូចៗពេកទេ បើត្រូវការស្រុស គួរតែដាក់បន្លែពេលទឹកពុះខ្ជោល មិនត្រូវស្រុសយូរពេកទេ ព្រោះបរិមាណវីតាមីននឹងថយ ចុះទៅតាមការស្រុសនោះដែរ។ កាលណាស្រុសហើយ គួរតែយកទៅជ្រលក់នឹងទឹកត្រជាក់ ដើម្បីឲ្យបន្លែមានពណ៌ស្អាតមើលទៅគួរឲ្យចង់ទទួលទាន ។
      -កាលណាយើងយកបន្លែស្រស់ទៅច្របាច់ធ្វើជាទឹកអង់ហ្ស៊ីម
       ទោះបីជាទឹកអង់ហ្ស៊ីមមិនមានកាកសរសៃក៏ដោយ ប៉ុន្តែទឹកអង់ហ្ស៊ីមបែរជាសម្បូរទៅ ដោយវីតាមីន និងធាតុរ៉ែច្រើនជាងពេលដែលយើងទទួលទានបន្លែស្រស់ធម្មតា។ រាងកាយ យើងអាចស្រូបយកសារជាតិអាហារទៅប្រើបានភ្លាមៗ ពីព្រោះមិនចាំបាច់ឆ្លងកាត់ដំណាក់ កាលរំលាយច្រើនដំណាក់ដូចពេលដែលយើងទទួលទានបន្លែស្រស់ធម្មតានោះឡើយ។ កត្តា សំខាន់ពេលយើងច្របាច់ទឹកអងហ្ស៊ីមមិនត្រូវយកទឹកអង់ហ្ស៊ីមជាច្រើនមុខមកលាយគ្នាឡើយ ពីព្រោះវានឹងធ្វើឲអង់ហ្ស៊ីមខូច ហើយរាងកាយនឹងបានទទួលត្រឹមតែវីតាមីនប៉ុណ្ណោះ។ ម្យ៉ាង ទៀត គួរតែផឹកវាក្នុងរយះពេល ៣០ នាទី ក្រោយពីច្របាច់រួច ។
      -ប្រការគួរប្រយ័ត្នក្នុងការជ្រើសរើសទទួលទានបន្លែស្រស់
       អ្វីដែលគួរផ្តោតការយកចិត្តទុកដាក់នោះ គឺគ្រោះថ្នាក់ដែលកើតពីសត្វល្អិត និងមេរោគ ព្រមទាំងគ្រោះថ្នាក់ដែលកើតពីជាតិពុលកកស្ទះ។ ហេតុដូច្នេះហើយ ពេលយើងជ្រើសរើស ទិញបន្លែស្រស់ឲមានសុវត្ថិភាពយើងត្រូវមើលកុំឲមានក្អែលដី ឬ អ្វីផ្សេងៗទៀតជាប់នៅតាម ស្លឹក មិនគួរជ្រើសរើសទទួលទានបន្លែសេដ្ឋកិច្ចតែមួយមុខនោះទេ ដូចជាខាត់ណា ស្ពៃក្តោប ស្ពៃ-ស ឬ ស្ពៃញ៉ាំ ... ។ល។ ព្រោះថាបន្លែទាំងអស់នោះ ច្រើនតែបានទទួលការបាញ់ថ្នាំ សម្លាប់សត្វល្អិតក្នុងអត្រាខ្ពស់ ដូច្នេះយើងគួរតែងាកទៅទទួលទានបន្លែដាំជាលក្ខណៈគ្រួសារ ខ្លះដូចជា ស្លឹកចាព្លូ កញ្ឆែត ត្រកួន ស្លឹកបាស ផ្ទី...។ល។ បន្លែទាំងអស់នេះជាបន្លែដែលមាន សុវត្ថិភាពបំផុត ។
       ការទទួលទានបន្លែឲបានប្រចាំ គឺធ្វើឲសុខភាពល្អ សាច់ឈាមភ្លឺថ្លាល្អអាយុវែង ៕
            ទស្សនាវដ្តី ប្រជាប្រិយ
            ឆ្នាំទី ១២ លេខ ៣៦៥ ១-១០ ខែ វិច្ឆិកា ឆ្នាំ ២០០៦




តើលោកអ្នកធ្លាប់ជួបប្រទះឡានខូចនៅតាមផ្លូវ រឺក៏មិនមានអី្វជិះដែររឺទេ?


ប្រសិនជាលោកអ្នកធ្លាប់ជួបតើលោកអ្នកគួរធើ្វយ៉ាងណា?ឥលូវនេះកុំបារម្ភ
Camnewsបានពំានំានូវគន្លឹះយ៉ាងសំខាន់ទំាង១៤ដើម្បីអោយលោកអ្នក
ដោះស្រាយបាននៅពេលមានបញ្ហានោះ។
១. ធើ្វមុខអោយរីករាយ
លោកអ្នកគួរតែធើ្វមុខអោយរីករាយនិងញញឺមទៅកាន់ម្ចាស់ឡានដែលោកអ្នកចង់
ទៅដោយសារនោះ។
2. មិនត្រូវកាន់បារីក្នុងដៃ
លោកអ្នកមិនត្រូវទុកបារីនៅក្នុងដៃរបស់អ្នកនៅពេលដែលលោកអ្នកធើ្វសញ្ញាសុំទៅ
ដោយសារជាមួយគេឡើយ។លោកអ្នកគួរតែដឹងខ្លូន ហើយបោះកន្ទុយបារីនោះចោល
ទៅចុះ។
៣.ត្រូវរក្សារស្នាមញញឹមទៅកាន់យានជំនះចាស់ៗ
នៅតាមផ្លូវវាប្រាកដជាពិបាកសំរាប់លោកអ្នកនៅពេលដែលលោកអ្នកចង់រកជំនួយ
ពីឡានម៉ាក Mercedes រឺម៉ាកឡានលី្បផ្សេងៗទៀត។ ដូច្នេះជំរើសដ៏ល្អនោះគឺ ឡានចាស់ៗដែលបើកបរនៅលើផ្លូវ។
៤. សុំដោយសារឡានដឹងទំនិញខ្នាតតូចៗ
វាប្រាកដជាមិនមែនអី្វចោទជាបញ្ហាឡើយ ព្រោះតែឡានដឹកទំនិញនេះភាគច្រើនមាន
កន្លែងធំទូលាយ និងអាចទុកដាក់ទោចក្រយានរបសលោកអ្នកផងដែរ។
៥. ប្រើភ្នែកដើម្បីធើ្វជាសញ្ញា
នៅពេលដែលលោកអ្នកបានលើកមេដៃឡើងសំរាប់សុំជំនួយហើយលោកអ្នកគួរតែ
ប្រើប្រាស់ភ្នែករបស់អ្នកដើម្បីធើ្វជាសញ្ញាទៀតផងដែរ។ការធើ្វបែបនេះបានធើ្វអោយ
លោកអ្នកកាន់តែមានទំនាក់ទំនងជាមួយនឹងម្ចាស់ឡាន។
៦.កុំមានភាពខ្ជិលច្រអូស
លោកអ្នកមិនគួរមានភាពខ្ចិលច្រអូសឡើយព្រោះថាវាអាចបណ្តាលអោយលោកអ្នក
មិនមានភាពទុកចិត្តពីម្ចាស់ឡាន ។ លោកអ្នកគូរតែខំប្រឹងដើរទៅមុខនិងធើ្វសញ្ញា រហូតដល់ម្ចាស់ឡានណាដែលមានសន្តានចិត្តអនុញ្ញាតអោយលោកអ្នកជិះឡានរបស់ពួកគេ។
៧.ឈររង់ចំានៅស្ថានីយចាក់ប្រេង
ប្រសិនជាលោកអ្នកមិនចង់ធើ្វដំនើរដ៏វែងឆ្ងាយនោះ លោកអ្នកអាចទៅឈរចំានៅស្ថានីយ
ចាក់សំាង ហើយរកមើលឱកាសនិងចូលទៅសុំរួមដំនើរជាមួយពួកគេតែម្តង។
៨.ឡានដឹកទំនិញធំៗប៉ុន្តែឡានរបស់ពួកគេមានធានារ៉ាប់រងឡានដឹកទំនិញធំៗ
ភាគច្រើនពួកគេមិនសូវមានគ្នាច្រើនជិះនៅក្នុងនោះឡើយដូច្នេះលោកអ្នកអាចធើ្វ
ជាសញ្ញាសុំជំនួយទៅកាន់ពួកគេ។ប៉ុន្តែមកដល់សព្វថៃ្ងនេះឡានប្រភេទនឹងត្រូវបាន
ម្ចាស់ក្រុមហ៊ុនចេញច្បាប់អោយឈប់ទទួលយកមនុស្សដែលសុំដោយសារនៅតាម
ផ្លូវសាធារណៈ។
៩.ពេលជិះឡានជាមួយគេមិនត្រូវនិយាយអំពីរឿងនយោបាយ និងសាសនា
វាពិតជាមានសារៈសំខាន់នៅពេលដែលលោកអ្នកត្រូវបានម្ចាស់ឡានអនុញ្ញាត
អោយរួមដំនើរជាមួយពួកគេ តែអី្វដែលត្រូវយកចិត្តទុកដាក់នោះ គឺមិនត្រូវ
និយាយរឿងនយោបាយ រឺ សាសនាឡើយតែមិនមានន័យថាមិនអោយលោកអ្នក
និយាយអី្វទំាងអស់ឡើយ។ការនិយាយរឿងនយោបាយរឺសាសនានេះអាចធើ្វអោយ
ម្ចាស់ឡានមានភាពធុញទ្រំា។
១០.ជួយចំនាយថ្លៃរបស់ផ្សេងៗ
លោកអ្នកត្រូវហ៊ានចំនាយលុយខ្លះប្រសិនជាមាន ដូចជាចេញថ្លៃសំាងរឺក៏ចុះទៅ
ទិញកាហេ្វ ជាដើម។ ភាគច្រើនម្ចាស់ឡានតែងតែចង់អញ្ជើញលោកអ្នកទៅញុំាបាយ សំរាប់ធើ្វជាកិច្ចស្គាល់ជាលើកដំបូងប៉ុន្តែលោកអ្នកមិនគួរចេញចរិកអោយគេដឹងថា
លោកអ្នកឃ្លាននោះឡើយ ព្រោះអាចធើ្វអោយខូចឈ្មោះរបស់លោកអ្នក។
១១. គ្មានការបញ្ជារពីខាងក្រោយអ្នកបើកឡាន
លោកអ្នកមិនត្រូវបញ្ជារអោយអ្នកបើកឡានថា បើកអោយលឿន បើកអោយយឺតឡើយ ព្រោះប្រការធើ្វបែបនេះអាចធើ្វអោយអ្នកបើកឡាន មានអារម្មណ៏ថាខឹង នឹងមិនចូលចិត្តចំពោះលោកអ្នកឡើយ។ជំរើសដែលល្អគឺអង្គុយអោយស្ងៀមទៅ។
១២.កាន់តែទឹក និង តង់
ប្រសិនជាលោកអ្នកតំាងខ្លូនធើ្វជាអ្នកដំនើរនោះ លោកអ្នកអាចគ្រាន់តែកាន់ទឹក
មួយដប ជាមួយនឹងតង់ សំរាប់គេងស្នាក់នៅពេលយប់បានហើយ ដោយមិនចំាបាច់ត្រៀមរបស់របបច្រើនពេកឡើយ។
១៣.កុំសុំដោយសារឡានរបស់គេនៅពេលយប់
នៅពេលយប់វាមានភាពងងឹតភាគច្រើនអ្នកដែលសុំទៅដោយសារឡានគេ គឺពុំសូវទទួលបានជោគជ័យឡើយ ដូច្នេះលោកអ្នកគួរតែរូតរះនៅពលេថៃ្ងមិនទាន់លិច។
១៤. ត្រូវមានអាកប្បកិរិយាល្អ
ប្រសិនជាមិនមានម្ចាស់ឡានណាព្រមទទួលយកលោកអ្នកទេលោកអ្នកគួរតែសម្តែង
ទឹកមុខញញឹម។ ម្យ៉ាងទៀតបើបានជិះហើយ រហូតដល់ទីតំាងដែរត្រូវឈប់លោកអ្នកគួរ
តែចេះប្រើពាក្យអរគុណទៅកាន់អ្នកម្ចាស់ឡាន។






ផ្កាតំណាងជាតិទាំង១០របស់ ប្រទេសនៅក្នុង សមាគមអាស៊ាន 

 ព្រះរាជាណាចក្រកម្ពុជា

«ផ្ការំដួល» (Mitrella Mesnyi) ជាផ្កាខ្លួនតូចពណ៌លឿងស្រាល មានសន្លឹកតែមួយជាន់ ប៉ុណ្ណោះ។ផ្កានេះមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរតែងតែប្រដូចស្រីក្រមុំមកផ្ការំដួល ថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ ដើមរំដួលមានកម្ពស់ពី៨ទៅ១២ម៉ែត្រ ហើយអាចរកមើលបាននៅតាមសួនច្បារមួយ ចំនួនក្នុងប្រទេសកម្ពុជា។

ប្រទេសវៀតណាម

«ផ្កាឈូក» ជាផ្កាប្រចាំជាតិរបស់ប្រទេសវៀតណាម។ ផ្កាឈូកជាផ្កានៃថ្ងៃថ្មី ដែលអាច ឃើញបានស្ទើរតែនៅគ្រប់ស្រះ ឬស្ទឹងនៅក្នុងប្រទេសវៀតណាម។ សម្រាប់ប្រជាជន វៀតណាម ផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ ការប្ដេជ្ញាចិត្ត និងទស្សនៈសុទិដ្ឋិនិយមសម្រាប់ ពេលអនាគត។ ជាញឹកញាប់ គេតែងតែឮបទចម្រៀងឬកំណាព្យអំពីផ្កាឈូក ដែលតាក់តែង ឡើងដោយភាពមោទនៈរបស់កវីអ្នកនិពន្ធវៀតណាម។

ប្រទេសប៊ុយណេ

ផ្កា «ស៊ីម-ភ» (Dillenia Suffruticosa) ជាប្រភេទផ្ការបស់ឈើម្យ៉ាងដែលមានស្លឹកធំៗ។ ផ្កានេះមានពណ៌លឿងឆ្អិនឆ្អៅ។ គេអាចឃើញរូបផ្កានេះនៅលើក្រដាសប្រាក់១ដុល្លារ របស់
ប្រ៊ុយណេ និងវត្ថុសិល្បៈផ្សេងៗដែល រចនាដោយវិចិត្រករប្រ៊ុយណេផងដែរ។

ប្រទេសឥណ្ឌូនេស៊ី

«ផ្កាអ័រគីដេព្រះចន្ទ» ឬជាភាសាឥណ្ឌូនេស៊ីហៅថា*Angrek bulan (Phalaenopsis Amabilis) គឺជាផ្កាប្រចាំជាតិមួយក្នុងចំណោមផ្កាប្រចាំជាតិទាំង៣របស់ឥណ្ឌូនេស៊ី។ ផ្កាអ័រគីដេព្រះចន្ទគឺ
ជាពូជផ្កាអ័រគីដេដែលរីកបានយូរបំផុត។ ជាធម្មតា ផ្កានេះរីក ពី២ខែ ទៅ៦ខែ ហើយក្រោយ
មកក៏រោយទៅវិញ។ ដោយសារតែវាដាំដុះបានល្អនៅ ក្នុងបរិយាកាសដែលមានសំណើម ទើបគេឃើញផ្កានេះនៅតំបន់ភាគខាងក្រោមរបស់ ឥណ្ឌូនេស៊ីច្រើនជាងតំបន់ផ្សេងទៀត។

ប្រទេសលាវ

«ផ្កាចំប៉ី» (Plumeria) នៅប្រទេសលាវ គេហៅផ្កានេះថា ផ្កាចំប៉ា។ ផ្កានេះមិនត្រឹម តែជាផ្កាប្រចាំជាតិនោះទេវាក៏ជារូបតំណាងរបស់ប្រទេសលាវផងដែរ។ផ្កាចំប៉ាមានក្លិន ក្រអូប និងមានច្រើនពណ៌ដូចជា ពណ៌ក្រហមពណ៌លឿង ពណ៌ផ្កាឈូក និងពណ៌ ផ្សេងទៀត។ សម្រាប់ប្រជាជនលាវ ផ្កានេះតំណាងឱ្យភាពស្មោះត្រង់ និងសេចក្ដី រីករាយសម្បូរសប្បាយ
នៅក្នុងជីវិតរបស់ពួកគេ។ គេច្រើនយកផ្កានេះទៅ តុបតែងក្នុងពិធីផ្សេងៗឬក៏យកវា
ទៅបិទភ្ជាប់នឹងកន្លាស់អាវជូនដល់ភ្ញៀវក្នុងពិធី។

ប្រទេសម៉ាឡេស៊ី

«ផ្ការំយោល»*(Hibiscus Rosa-Sinensis) ក្លាយជាផ្កាប្រចាំជាតិរបស់ប្រទេសម៉ាឡេស៊ីនា ឆ្នាំ ១៩៦០។ស្រទាប់ទាំងប្រាំរបស់ផ្កានេះ ត្រូវបានគេប្រដូចទៅនឹងទស្សនវិទ្យារបស់ ប្រទេសម៉ាឡេស៊ីដែលចង់ពង្រឹងសាមគ្គីភាពជាតិរបស់ខ្លួន។ ផ្ការំយោលនេះអាចរកស្ទើរតែ នៅគ្រប់កន្លែងនៅទូទាំងប្រទេសម៉ាឡេស៊ី។

ប្រទេសភូមា

«ផ្កាផាឌឹក»*(Pterocarpus Indicus) រីកបញ្ចេញក្លិនក្រអូបស្រាល ជាមួយនឹងពណ៌លឿង ដូចមាស។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងកក់ខែនាខែមេសា ផ្កានេះនឹងរីកដើម្បីអបអរពិធី បុណ្យចូលឆ្នាំរបស់ប្រជាជនភូមាផងដែរ។ ផ្កានេះតំណាងឱ្យកម្លាំង ស្ថេរភាព យុវភាព និងសេចក្ដីស្នេហា។ ក្រៅពីមានផ្កា ដ៏ស្រស់ស្អាតដើមផាឌឹកក៏អាចយកទៅធ្វើជាគ្រឿង សង្ហារឹមផ្សេងៗផងដែរ។

ប្រទេសហ្វីលីពីន

«ផ្កាម្លិះសាំប៉ាហ្គីតា» (Arabian Jasmine) ទទួលស្គាល់ជាផ្លូវការថាជាផ្កាប្រចាំជាតិ របស់ប្រទេសហ្វីលីពីននៅឆ្នាំ១៩៣៤។ ផ្កានេះមានពណ៌ស និងមានរាងដូចជាផ្កាយ។ ផ្កានេះរីកនៅពេលយប់ចោលក្លិនក្រអូបរហូតធ្វើឱ្យប្រជាជនហ្វីលីពីនជឿថាផ្កានេះ ជានិមិត្តរូបនៃភាពបរិសុទ្ធ សាមញ្ញ ឥទ្ធិពល និងភាពជាមនុស្ស។គេជឿថា ផ្កាម្លិះ សាំប៉ាហ្គីតា ត្រូវបាននាំមកពីតំបន់ភ្នំហិម៉ាល័យ មកដល់ប្រទេសហ្វីលីពីននៅអំឡុង សតវត្សទី១៧នៃគ.ស។

ប្រទេសសឹង្ហបុរី

«ផ្កាអ័រគីដេ» ដោយចំពោះទៅលើពូជមួយឈ្មោះ Vanda Miss Joaquim។ វាជាពូជបង្កាត់ ហើយក្រោយមកត្រូវបានគេដាក់ឈ្មោះតាមឈ្មោះអ្នកបង្កាត់វា។ ផ្កាអ័រគីដេ Vanda Miss Joaquim មានពណ៌ស្វាយដិត។អ្វីដែលពិសេសនោះគឺវាអាចរីកបានពេញមួយឆ្នាំឯណោះ*។ ដោយសារតែលក្ខណៈពិសេសមិនធ្លាប់មាននេះទើបធ្វើឱ្យវាបានជាប់តំណែងជាផ្កាប្រចាំ ជាតិរបស់ប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៨១។

ប្រទេសថៃ

«ផ្ការាជព្រឹក្ស» (Cassia Fistula Linn) មានពណ៌លឿង ដុះជាចង្កោមទម្លាក់ពីលើ មែករាជ
ព្រឹក្សដ៏ខ្ពស់ បង្កើតបានជាទស្សនីយភាពដ៏ប្រណិត។ ដើមផ្កានេះត្រូវបានប្រជាជនថៃនិយម
ដាំ លំអតាមដងផ្លូវ និងតាមសួនច្បារនានា។* ប្រជាពលរដ្ឋថៃចាត់ទុកពណ៌លឿងរបស់ផ្កា
នេះ ជាពណ៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ផ្កានេះរីកជារៀងរាល់ឆ្នាំ ក្នុង
អំឡុងខែកុម្ភៈ ដល់ខែឧសភា៕